ឥណទានពន្ធគ្រួសារដែលធ្វើការ

យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពគេហទំព័រនេះ នៅពេលយើងខ្ញុំអនុវត្តកម្មវិធីនេះ។ ចុចយល់ព្រមទទួល ដើម្បីទទួលបានការជូនដំណឹងតាមអ៊ីម៉ែល ឬ SMS/សារអត្ថបទអំពីកម្មវិធីឥណទានពន្ធគ្រួសារដែលធ្វើការ.

ចាប់ផ្តើមនៅឆ្នាំ 2023, កម្មវិធីឥណទានពន្ធគ្រួសារដែលធ្វើការ (WFTC) នឹងផ្តល់ការទូទាត់ប្រាក់ចាប់ពី $300 ដល់ $1,200 ដុល្លារ ដល់បុគ្គលដែលមានប្រាក់ចំណូលទាបដល់មធ្យម ដែលបំពេញតាមតម្រូវការទាមទារនៃភាពមានសិទ្ធិស្របច្បាប់ជាក់លាក់។

តើនរណាជាអ្នកមានសិទ្ធិស្របច្បាប់?

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឥណទាននេះ លោកអ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមសម្រាប់ឆ្នាំដែលឥណទានត្រូវបានទាមទារ៖

  • លោកអ្នក (និងប្តីឬប្រពន្ធរបស់អ្នក ប្រសិនបើបានដាក់ឯកសារលិខិតប្រកាសពន្ធរួមគ្នា) ដែលបានដាក់លិខិតប្រកាសពន្ធសហព័ន្ធ។
  • បំពេញតាមតម្រូវការទាមទារសម្រាប់ឥណទានពន្ធលើប្រាក់ចំណូលដែលរកបានសហព័ន្ធ (EITC), ឬអាចបំពេញតាមតម្រូវការទាមទារសម្រាប់ឥណទានពន្ធលើប្រាក់ចំណូលដែលរកបាន EITC ប៉ុន្តែកំពុងដាក់ឯកសារដោយមានលេខអត្តសញ្ញាណអ្នកបង់ពន្ធជាបុគ្គល (ITIN).
  • ត្រូវមានអាយុយ៉ាងតិច 25 ឆ្នាំនិងក្រោម 65 ឆ្នាំ ឬមានកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
  • បានរស់នៅទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាង 183 ថ្ងៃ។

 

តើមានចំនួនប្រាក់ឥណទានប៉ុន្មាន?

ចំនួនប្រាក់ឥណទានមានខុសៗគ្នាអាស្រ័យលើ ន់ ចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង កម្រិតប្រាក់ចំណូល.

ចំនួនប្រាក់ឥណទានអតិបរមាមានចាប់ពី $300 ដល់ $1,200 ដុល្លារ អាស្រ័យលើចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (សូមមើលតារាងខាងក្រោម)។ បន្ទាប់មកចំនួនប្រាក់ទាំងនេះ ត្រូវបានកាត់បន្ថយដោយផ្អែកលើកម្រិតប្រាក់ចំណូលប្រហាក់ប្រហែលនឹងកម្មវិធីសហព័ន្ធ។ ចំនួនប្រាក់ឥណទានអប្បបរមាគឺ $50 ដុល្លារ ដោយមិនគិតពីចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

ចំនួនប្រាក់ឥណទានអតិបរមា

0

$300

1

$600

2

$900

3 ឬ​ច្រើន​ជាង​នេះ

$1,200

តើត្រូវដាក់ពាក្យសុំយ៉ាងដូចម្តេច?

ចាប់ផ្តើមនៅឆ្នាំ 2023 បុគ្គលដែលមានសិទ្ធិស្របច្បាប់ នឹងដាក់ពាក្យសុំទៅនាយកដ្ឋានប្រាក់ចំណូល។

ភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំ

កម្មវិធីស្តាប់

បច្ចុប្បន្ននេះយើងកំពុងរៀបចំកម្មវិធីស្តាប់ដែលនឹងមកដល់មួយចំនួនសម្រាប់ការទទួលភ្ញៀវនាខែវិច្ឆិកាខាងមុខនេះ។ ស្វែងយល់បន្ថែម និងចុះឈ្មោះដើម្បីចូលរួម.

កម្មវិធីស្តាប់គឺជាកន្លែងមួយសម្រាប់យើង (DOR) ដើម្បីស្តាប់មតិយោបល់អ្នកអំពីភាពមានសិទ្ធិស្របច្បាប់ ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ដំណើរការនៃការដាក់ពាក្យសុំ និងសេវាកម្មអតិថិជន។ យើងខ្ញុំសូមស្វាគមន៍ឱកាសនេះ ដើម្បីជួបជាមួយលោកអ្នក ឬអង្គភាពរបស់អ្នកសម្រាប់កម្មវិធីស្តាប់។ សូមផ្ញើអ៊ីម៉ែលតាម DORWFTC@dor.wa.gov ដើម្បីទទួលបានអ្វីដែលកំណត់ពេលវេលាគ្រោងទុក។

សូមអញ្ជើញយើងខ្ញុំ

ដើម្បីអញ្ជើញវាគ្មិនមកធ្វើបទបង្ហាញដល់លោកអ្នកឬស្ថាប័នរបស់អ្នក សូមចូលទៅ សំណើសុំគេហទំព័រវាគ្មិន របស់យើង។

ការបង្កើតបទបញ្ជា

ស្វែងយល់បន្ថែមអំពី ដំណើរការបង្កើតបទបញ្ជារបស់ DOR ឬចូលទៅ សំណួរចម្លើយបង្កើតបទបញ្ជា (FAQs) របស់យើង.

គណៈកម្មការប្រឹក្សាយោបល់ផ្សព្វផ្សាយសហគមន៍

ដើម្បីធានាថាកម្មវិធីមានភាពស្មើគ្នានិងតម្រូវការអតិថិជនត្រូវបានបំពេញ យើងខ្ញុំកំពុងរៀបចំផែនការបង្កើតគណៈកម្មការប្រឹក្សាយោបល់ផ្សព្វផ្សាយសហគមន៍ ដើម្បីជួយផ្តល់ព័ត៌មាននិងណែនាំអំពីការអនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយដ៏រឹងមាំ។ ព័ត៌មានបន្ថែម នឹងត្រូវបានប្រកាសនៅពេលដែលវាអាចអាចមាន។

មានសំណួរ?

អ៊ីម៉ែល DORWFTC@dor.wa.gov.